កំពត៖ បុរសម្នាក់បានផឹកស្រាស្រវឹង ហើយឡើងបើករថយន្តបណ្ដាលឱ្យក្រឡាប់ស្លាប់ខ្លួនឯង។ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងស្ថិតក្នុងភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពតកាលពីរសៀលថ្ងៃទី២ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ រថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ខ្មៅពាក់ផ្លាកលេខ កំពត 2B-9297 អ្នកបើកបរឈ្មោះ មូល តុលា ភេទប្រុស អាយុ ៣២ឆ្នាំស្លាប់ទីលំនៅភូមិដំរីកូន ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង និងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

