កំពង់ឆ្នាំង៖ រថយន្តតូចបើកបរដោយស្ត្រីម្នាក់ ជ្រុលទៅបុកជាមួយរថយន្តធំដឹកបន្លែលើផ្លូវខ្វែងទិស បណ្ដាលឱ្យក្រឡាប់១គ្រឿង ចាក់បន្លែពេញផ្លូវ។ ហេតុការណ៍ នេះបានកើតឡើងនៅភូមិស្រែជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខសៀមរាប 3A 22-86 អ្នកបើកបរឈ្មោះ សា វីន អាយុ៣៩ឆ្នាំ ទីលំនៅភូមិត្រពាំងក្រោល ឃុំកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ រថយន្តនេះបានបុកជាមួយរថយន្ត ម៉ាកហាយឡិនឌ័រ ពាក់ផ្លាកលេខភ្នំពេញ 2AU 63-16 បើកបរដោយស្ត្រីម្នាក់ឈ្មោះ ម៉ម សុភា អាយុ៣២ឆ្នាំ ទីលំនៅភូមិរកាទង ឃុំទួលខ្ពស់ បណ្ដាលឱ្យរងរបួស៕



