វាយប្លន់យកម៉ូតូ រួចគេចខ្លួនបាន២ថ្ងៃ ឥឡូវបែរជាមកជាប់ខ្នោះដៃទាំងក្រុម

0

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ និងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ បានចាប់ជនសង្ស័យប្រុសស្រី៣នាក់ ក្នុងចំណោមបក្ខពួក ៧នាក់ដែលវ៉ៃប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច ហើយគេចខ្លួនពីរថ្ងៃ។ការឃាត់ខ្លួននេះនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី២ ខែមីនាឆ្នាំ២០២១ ។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យ៣នាក់ ឈ្មោះ ស្រី អនអាយុ ៣០ឆ្នាំ ឈ្មោះ ប៉ិលឡែន អាយុ៣៧ឆ្នាំ ឈ្មោះ ឈីមកេត អាយុ ២៧ឆ្នាំ ទាំង៣នាក់ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។ រីឯជនរងគ្រោះឈ្មោះកាន់ កុសល ភេទប្រុសអាយុ២៤ឆ្នាំនៅ ខណ្ឌមានជ័យ ។
បច្ចុប្បន្នជនសង្ស័យ៣នាក់ត្រូវសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត។ ចំណែកបក្ខពួក៤នាក់ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ យកមកផ្តន្ទាទោសតាមច្បាប់៕