ជិតបានឆ្លងហើយ! ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ ស្រុកក្រូចឆ្មារ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ មុនបុណ្យចូលឆ្នាំខ្មែរ

0

ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណង របស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះសម្រេចបាន ៩៦% ហើយគ្រោងនេះនឹងដាក់ឱ្យប្រើប្រាស់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ។

យោងតាមហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា នេះគឺជាស្ពានទី៨ ដែលជាគម្រោងជំនួយរបស់ភាគីចិន ជូនចំពោះភាគីកម្ពុជា ៕