ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចកំណត់យកសណ្ឋាគារ សាកាណា (SAKANA HOTEL) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុជា កន្លែងព្យាបាលអ្នកជំងកូវីដ-១៩ នៅខេត្តព្រះសីហនុ ។
ទន្ទឹមនឹងការសម្រេចនេះ ម្ចាស់សណ្ឋាគារ សាកាណា ក៏ត្រូវផ្អាកមិនទទួលភ្ញៀវដទៃ ឱ្យស្នាក់នៅក្នុងសណ្ឋាគារ និងត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរៀបចំទីតាំងខាងលើឱ្យមានលក្ខណៈសមស្រប ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិសេសត្រូវណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសណ្ឋាគារ ដែលចាំបាច់ត្រូវនៅបម្រើការងារបន្តដូចជា៖ អ្នកសំអាតអនាម័យ អ្នកដាំស្ល ឬសន្តិសុខ …។ល។

