ភ្នំពេញ៖ កាលពីសប្តាហ៍កន្លងទៅ មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង សរុបមានចំនួន ៧១ពង ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គការ WCS នៅថ្ងៃទី២ មីនានេះ បានឲ្យដឹងថា តាមរូបភាពទទួលបានពីម៉ាស៊ីនថតសត្វ ស្វ័យប្រវត្តិបានបញ្ជាក់ថា ពងអណ្តើកហ្លួងទាំងអស់នោះ គឺជាពងរបស់មេអណ្តើកហ្លួង ៥ក្បាល ដែលក្រុមការងារបានយកទៅចិញ្ចឹម ថែទាំនៅក្នុងមជ្ឈមណ្ឌលនោះក្បាលពីជាង ១០ឆ្នាំមុន ដោយក្នុងនោះមាន ៤ក្បាល ត្រូវបានក្រុមការងារយកពីតាមឆ្នេរខ្សាច់ ក្នុងប្រព័ន្ធព្រែកស្រែអំបិលក្រោយញាស់ភ្លាម និងមួយក្បាលទៀតត្រូវបានពលរដ្ឋ នៅខេត្តកោះកុងយកមកប្រគល់ឱ្យកាលពីឆ្នាំ២០១៧ ។
សូមអានសេចក្ដីប្រកាស នៅខាងក្រោម៖






