ភ្នំពេញ៖ រថយន្ត ១គ្រឿង បើកនៅផ្លូវក្រោមដីស្ពានអាកាសចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ សុខៗស្រាប់តែវ៉ាក់អើជាមួយប៉ាវសំរាម គេចមិនទាន់ជ្រុលបុកខឿនផ្លូវ បណ្តាលឱ្យក្រឡាប់ ផ្ងារជើង ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។
ក្នុងហេតុការណ៍នេះ គេឃើញមានបុរសម្នាក់ជាតៃកុង និងអ្នករួមដំណើរ ៣នាក់ នៅក្នុងរថយន្ត ពាក់ផ្លាកលេខភ្នំពេញ 2AU-6908។ ករណីនេះ មិនបណ្តាលឱ្យនរណាម្នាក់ គ្រោះថ្នាក់នោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់ ៕