ភ្នំពេញ៖ បុរសម្នាក់បានទិញស្រាសមកផឹក តាំងពីព្រឹក លុះស្រវឹងរករឿងប្រពន្ធ រួចហើយឡើងទៅលើផទះចងក សម្លាប់ខ្លួនតែម្ដង ។ ហេតុការណ៍នេះ បានបង្កការការភ្ញាក់ផ្អើល កាលពីម៉ោង ៣៖៣០នាទី រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ច ស្រុកស្វាយលើបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធត់ ធិញ អាយុ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ។
បើតានការបញ្ជាក់ពីឈ្មោះ ទីង សំណាង អាយុ២៦ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនបានទិញស្រា ស មកផឹកតាំងពីព្រឹក ពេលស្រវឹងក៏មករករឿងខ្លួន ជាប្រពន្ធ រួចក៏ឡើងទៅដេកនៅលើផ្ទះ។ បន្ទាប់មកខ្លួន ក៏បាននាំកូនទៅលេងផ្ទះអ្នកជិតខាង លុះពេលត្រឡប់ មកផ្ទះវិញ ក៏ឃើញប្ដី ចងក ស្លាប់បាត់ទៅហើយ។
បើតាមការសន្និដ្ឋាន របស់មន្ត្រីជំនាញបច្ចេកទេស ក្រោយពិនិត្យសាកសពរួច គឺឃើញថា សព ពិតជាស្លាប់ដោយសារ ការចងក ពិតប្រាកដមែន ហើយក៏បានប្រគល់ សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕