Home សង្គម បើដឹកយ៉ាងហ្នឹង អនាគតផ្លូវទៅជាយ៉ាងណា!

បើដឹកយ៉ាងហ្នឹង អនាគតផ្លូវទៅជាយ៉ាងណា!

0

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកកំពង់សៀម កាលពីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឃាត់រថយន្ដ ១គ្រឿង ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស និងដឹកទំនិញសំពីងសំពោងលើផ្លូវជាតិលេខ៧ ស្ថិតនៅចំណុចមុខអធិការដ្ឋាន ក្នុងភូមិអំពិល លើឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ផេន ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំទីលំនៅភូមិថ្មទឹកដាច់ ឃុំកំពង់កើត ស្រុកកញ្ជៀច ខេត្ត ព្រៃវែងបានដឹកសំបកដបទឹកសុទ្ធសំពីងសំពោង ផ្ទុកទម្ងន់ប្រហែលជិត ២០តោន ។

ក្រោយឃាត់សួរនាំ សមត្ថកិច្ចរកឃើញ តៃកុងគ្មានប័ណ្ណបើកបរ,គ្មានឯកសារ រថយន្ដ,ពាក់ព័ន្ធ,។ចំពោះរថយន្តកែច្នៃ ១គ្រឿង ខុសលក្ខណៈបច្ចេកទេសនេះនគរបាល ក្រុងកំពង់ចាម ធ្លាប់ផាកពិន័យនិងធ្វើកិច្ចសន្យាអប់រំ កាលពីចុងឆ្នាំ២០២០ ម្ដងរួចមកហើយ ៕

Previous articleស៊យហើយលោកចោរ! ជិះម៉ូតូឆក់កាបូបបានសម្រេច ពេលបើកមើលដឹងតែក្អួតឈាមហើយ 
Next articleខូចចិត្តប្រពន្ធសុំលែង រត់ទៅសុំលុយម្តាយ ទិញស្រាផឹកបំបាត់ទុក្ខ តែម្តាយមិនឲ្យ កូនអត់កំណើតខឹង ដុតផ្ទះម្ដាយ និងផ្ទះបងស្រីឆេះខ្ទេច