ស៊យហើយលោកចោរ! ជិះម៉ូតូឆក់កាបូបបានសម្រេច ពេលបើកមើលដឹងតែក្អួតឈាមហើយ 

0

ភ្នំពេញ៖ ២នាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូសុខៗស្រាប់តែ ចោរគ្នា ២នាក់ ជិះម៉ូតូ១គ្រឿងមកពីឆក់កាបូប បានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ បានកើតឡើងកាលពី យប់ថ្ងៃទី១ខែមីនាឆ្នាំ២០២០១ នៅគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

បើតាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មានជនរងគ្រោះពីនាក់ប្ដីប្រពន្ធ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ធំ 1P-7752 ។ ក្រុមជនសង្ស័យ ២នាក់ជិះម៉ូតូ ស្កុបពីមិនចាំផ្លាកលេខ បានឆក់យកកាបូបរបស់គាត់ តែជនរងគ្រោះមិនដួលហើយ ក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ ។ ក្នុងកាបូបមានសម្ភារ កាត បសស១ អត្តសញ្ញាណប័ណ្ណ១ ៕