Home សង្គម បញ្ជូនមេខ្យល់ ៧នាក់ ទៅតុលាការ ក្រោយនាំពលករឆ្លងដែនគេចវេះ ពីការធ្វើចត្តាឡីស័ក

បញ្ជូនមេខ្យល់ ៧នាក់ ទៅតុលាការ ក្រោយនាំពលករឆ្លងដែនគេចវេះ ពីការធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចាប់បញ្ជូនជនសង្ស័យចំនួន ៧នាក់ករណី នាំពលករខ្មែរឆ្លងដែនគេចវេះ ពីការធ្វើចត្តាឡីស័ក ទៅតុលាការដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង ការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានឱ្យដឹងថា កម្លាំងវរការពារព្រំដែនគោកបាន សហការជាមួយកងកម្លាំងចម្រុះ កំពុងឈជើងការពារតាមបន្ទាត់ព្រំដែន បានទប់ស្កាត់ពលករដែលលួច ឆ្លងដែនគេចវេសធ្វើចត្តាឡីស័ក និងឃាត់ខ្លួនជាបន្តបន្ទាប់។

ក្នុងនោះត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយកម្លាំងបាន ស្រាវជ្រាវឃាត់ខ្លួន មេខ្យល់និងអ្នក ដែលនាំពលករចំណាកស្រុក ឆ្លងដែនល្មើសច្បាប់បានចំនួន ៧នាក់ (ស្រីម្នាក់) នៅតាមព្រំដែនខេត្តបន្ទាយមានជ័យ ៕

Previous articleអាជ្ញាធរខេត្តព្រះសីហនុ សម្រេចយកដែលបិទបណ្ដោះអាសន្ន ធ្វើជាមណ្ឌលចត្តាឡីស័ក
Next articleស៊យហើយលោកចោរ! ជិះម៉ូតូឆក់កាបូបបានសម្រេច ពេលបើកមើលដឹងតែក្អួតឈាមហើយ