ក្ដៅៗ! រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ម្នាក់ធ្លាប់ចូលផ្សារម៉ាក្រូភ្នំពេញ

0

ភ្នំពេញ : នាយកដ្ឋាន ប្រយុទ្ធ នឹង ជំងឺ ឆ្លង បាន ប្រកាស ឱ្យ ដឹង ថា មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ធ្លាប់បានចូលផ្សារ ម៉ាក្រូ ភ្នំពេញ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ កុម្ភ: ២០២១ ។

នាយកដ្ឋាន ប្រយុទ្ធ នឹង ជំងឺ ឆ្លង សូមអញ្ជេីញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ: ពេលវេលាខាងលេី សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល រាជនី-ខេត្ត មានស្រាប់ ។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕