ភ្នំពេញ៖ សមត្ថកិច្ច បានចាប់ជនសង្ស័យ ៥នាក់ ក្រោយពួកគេនាំគ្នាឆក់ត្រីខុសច្បាប់ នៅទឹកស្ទឹង ក្នុងអាងទឹកបាសាក់ ស្រុករុក្ខគីរី កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ។
មន្ត្រីនគរបាលស្រុករុក្ខគីរី សហការជាមួយកម្លាំងប្រជាការពារ បានចុះបង្រ្កាបបទល្មើសនេសាទត្រី ដោយប្រើឧបករណ៍ល្មើសនេសាទឆក់ត្រីខុសច្បាប់។ ជនសង្ស័យ ៥នាក់ឈ្មោះ ឡូង វីរៈ ភេទប្រុស អាយុ៣៨ឆ្នាំ, ឈ្មោះ អេង កក្កដា ភេទប្រុស អាយុ២៦ឆ្នាំ, ឈ្មោះ ហេង ហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ, ឈ្មោះ ហ៊ុន សុធាន ភេទប្រុស អាយុ៣៥ឆ្នាំ, ឈ្មោះ សិនលុញ ភេទប្រុស អាយុ៣៨ឆ្នាំ ។
ជាលទ្ធផលសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ឧបករណ៍សម្រាប់ឆក់ត្រី ៤គ្រឿង និងអាគុយ ៤គ្រាប់ ។ ករណីនេះ ជនប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ទាំង ៥នាក់នេះ ត្រូវកម្លាំងនគរបាលស្រុកបានអប់រំ និងធ្វើកិច្ចសន្យា រួចឱ្យត្រឡប់ទៅផ្ទះវិញ ៕