សម្ដេចតេជោ ហ៊ុន សែន៖ មួយប៉ុស្តនេះ ខ្ញុំមើលឃើញថា ប្រពន្ធខ្ញុំនៅតែស្អាតដូចមុនរៀបការ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតមួយសន្លឹក និងសរសេរសារកើតសរសើរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ថា «មួយប៉ុស្តនេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំ នៅតែស្អាតដូចមុនរៀបការ» ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១ មីនានេះថា «សូមកោតសរសើរចំពោះលោកជំទាវទាំងអស់ ដែលបានប្រើប្រាស់ផលិតផលឆ្នៃប្រឌិត របស់កូនខ្មែរនៅខេត្តសៀមរាប។ ប្រសិនបើកាបូបខ្មែរ ដែលធ្វើពីកំប្លោកត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយពីស្ត្រីខ្មែរ ច្បាស់ជាធ្វើអោយសិប្បកម្មកែឆ្នៃ និងអ្នករកកំប្លោកទទួលបាន នូវប្រាក់ចំណូល និងបង្កើតបាននូវការងារ ធ្វើសម្រាប់ប្រជាជនយើង។ មួយប៉ុស្តនេះ ខ្ញុំមើលឃើញថាប្រពន្ធខ្ញុំ នៅតែស្អាតដូចមុនរៀបការ។ នេះជាការសរសើររបស់ប្តី» ៕