ភ្នំពេញ៖ រថយន្តដឹកប្រេង របស់ក្រុមហ៊ុន PTT បុករថយន្តដឹកដីបណ្តាលឱ្យស្លាប់តៃកុងម្នាក់ និងរបួសធ្ងន់៣នាក់ លើផ្លូវជាតិលេខ៦ ភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាបកាលពី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
រថយន្តដឹកប្រេងពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 4A-1331។ រថយន្ត ដឹកដី ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-5880។ ករណីនេះ បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ រងរបួស ៣នាក់។ ជនរងគ្រោះអ្នកបើកបររថយន្តដឹកប្រេង ឈ្មោះ តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ បានស្លាប់មានទីលំនៅភ្នំពេញ។ ឈ្មោះ ហង់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកបើកបររថយន្តដឹកដី របួសធ្ងន់ទីលំនៅ ឃុំជ២ខេត្តត្បូងឃ្មុំ, ឈ្មោះ លឹម ប៊ុនធី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួស។ ឈ្មោះ សៀវ ឡុង ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភ្នំពេញ របួស៕






