ភ្នំពេញ៖ ចុមស្ងាត់ៗអាជី បានចេញមុខប្រកាសលក់រថយន្តទំនើប 570 លើហ្វេសប៊ុក និងនិយាយខ្លីថា «អស់ហើយពេលនេះមិនសល់អ្វីទៀតទេ» ។
ការប្រកាសលក់ឡាននេះដែរ គេសង្កេតឃើញថា ធ្វើឡើងក្រោយពីក្រសួងវប្បធម៌ កោះហៅទៅធ្វើការណែនាំ អប់រំធ្វើកិច្ចសន្យារឿងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វប្បធម៌ ប្រពៃ និងសាសនា បន្ទាប់ពីពួកគេបានសម្ដែងរឿងទុំទាវ២០២១ ។
អាជីបានសរសេរលើហ្វេសប៊ុកកាលពីម្សិលមិញថា “លាហើយសំណប់ចិត្ត ម៉ាក់គ្មានលទ្ធភាពជិះកូនទៀតទេ ពេលនេះម៉ាក់ត្រូវឲ្យកូនទៅគេហើយ ម៉ាក់សូមទោសតែម៉ាក់គ្មានជម្រើសទេ អស់ហើយពេលនេះមិនសល់អ្វីទៀតទេ” ៕