ភ្នំពេញ៖ ពិតជាមានសណ្ដានទឹកចិត្តល្អធំទូលាយ និងគួរឲ្យយកគំរូតាមមែន បុរសជាអ្នករើសអេតចាយម្នាក់ បានចំណាយថវិការផ្ទាល់ខ្លួន ដើម្បីចាក់ដីធ្វើផ្លូវប្រវែង ១២០ម៉ែត្រ ស្ថិតក្នុង ភូមិចុងបង្គោល ឃុំ បែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល។
យោងតាមគណនីយហ្វេសប៊ុក ឈ្មោះ សិរី នាគ ដែលបានបង្ហោះកាលពីពេលថ្មីៗ បានសរសេរយ៉ាងដូច្នេះថា «អ្នករើសអេតចាយម្នាក់ លះបង់ថវិការផ្ទាល់ខ្លួន ចាក់ដីធ្វើផ្លូវ១២០ម៉ែត្រ ក្នុងភូមិ ចុងបង្គោល ឃុំ បែកចាន ស្រុក អង្គស្នួល ខេត្តកណ្តាល» ៕




