ភ្នំពេញ៖ រដ្ឋាភិបាលចិនសម្រេចផ្តល់ ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូស ជូនដល់ភាគីកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជាបានលើកឡើង តាមបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះថា “ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាបងប្អូនរបស់ចិន ក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយ ឥតសំណងជំហានទី២ជាវ៉ាក់ សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសជូនដល់ភាគីកម្ពុជា”។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានទទួលវ៉ាក់សាំង មានចំនួន៦០ម៉ឺនដូស ក្នុងជំហានដំបូង ពីចិនដោយក្នុងនោះ ចំនួន៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា៕
