ភ្នំពេញ៖ ប្រជាពលរដ្ឋបាន ប្រទះឃើញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណត្រូវ ភ្លើងឆេះក្នុងព្រៃ នៅអូរដង្កោល ព្រៃសហគមន៍ទឹកធ្លាក់ចំបក់ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថាសពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មានកម្ពស់១,៦៨ម៉ែត្រ សម្បុរស សក់វែង មានដាំត្បូងធ្មេញលើខាងស្តាំ ពាក់អាវក្រណាត់ ស ខាងក្នុងយឺតពណ៌ក្រហម ។
សមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត និង គ្រូពេទ្យបានពិនិត្យធ្វើកោល្យវិច្ច័យ សាកសពត្រូវគេរុំកន្ទេលនីឡុងពណ៌ស ខៀវមានស្នាមចាក់លើទ្រូង៨កន្លែង ដើមដៃ ឆ្វេង១ ស្នាមវាយលើចិញ្ចើម១ ថ្ងាសឆ្វេង១ ថ្ងាសស្តាំ១ និងក្បាលខាងលើច្រើនកន្លែង ។ ជំនាញបានសន្និដ្ឋានថា អាចជាករណីឃាតកម្មគិតទុកជាមុន ប្លន់យកទ្រព្យសម្បត្តិ ។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ស្វែងរកចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស ៕