កំពុងឈប់និយាយទូរស័ព្ទ ស្រាប់តែលោកចោរ ២នាក់ យកដាវមកកាប់របួសធ្ងន់ រួចប្លន់ម៉ូតូយកទៅបាត់

0

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូមួយគ្រឿងបានប្រើដាវកាប់ទៅ លើបុរសម្នាក់ដែលឈប់ម៉ូតូនិយាយទូរស័ព្ទ បណ្តាលឱ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូទៅបាត់ ។ ហេតុការណ៍នេះកើតឡើង កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅជិតក្លិបសេះមាស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

ជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។ រីឯម៉ូតូដែលជនសង្ស័យប្លន់យកនោះម៉ាកBEAT ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1HN -8376 ។ ក្រោយកើតហេតុ ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងភ្លាមៗទេ ដោយគេជួយដឹកទៅមន្ទីរពេទ្យ ដែលនៅក្បែរនោះដើម្បីជួយសង្គ្រោះ ៕