បានមកពីណា! ឃាត់ខ្លួន​ជនជាតិ​ចិនម្នាក់​ ដកហូត​អាវុធ​ខ្លី​១​ដើម​

0

ភ្នំពេញ៖​ នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១០​ និង​ ៣០​នាទី​ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ មក​កម្លាំង​សមត្ថកិច្ច​ថា​ បានឃើញ​ជនជាតិ​ចិន​ម្នាក់​ ភេទ​ប្រុស​ ជិះ​រថយន្ត​០១​គ្រឿង​ ម៉ាក​ LEXUS​ RX300​ ស្លាក​លេខ​ភ្នំពេញ​ 2AZ-6349​ នៅ​ចំណុច​អូរ​ត្រេះ​២​ ស្ថិត​នៅ​ភូមិ​៦​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​នៅ​ក្នុង​ដៃ​ជនជាតិ​ចិន​នោះ​មាន​កាន់​អាវុធ​ខ្លី​ ០១​ដើម​ ។​

បន្ទាប់​ពី​ទទួល​បាន​ ដំណឹង​នេះ​ភ្លាម​ កម្លាំង​ជំនាញ​ផែន​ការងារ​ នគរបាល​ព្រហ្មទណ្ឌ​ បាន​ចុះ​ទៅ​ដល់​ស្រាប់តែ​ជនសង្ស័យ​ បាន​ជិះ​រថយន្ត​គេចខ្លួន​ទៅ​ កាន់​ផ្ទះសំណាក់​មួយ​កន្លែង​ ស្ថិត​នៅ​អូរ​ត្រេះ​២​ កម្លាំង​ជំនាញ​បាន​ធ្វើការ​ ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ រហូត​ដល់​វេលា​ម៉ោង​១៣​និង​០០​នាទី​ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ។​

​បន្ទាប់​មក​ កម្លាំង​ជំនាញ​បាន​បន្ត​ ការ​ស្រាវជ្រាវ ​រុករក​រហូត​ដល់​ វេលា​ម៉ោង​១៨​ ទើប​រក​ឃើញ​អាវុធ​ខ្លី​ ០១​ដើម​ ម៉ាក​ RETAY​ X​ Pro​ ពណ៌​ខ្មៅ​ មាន​លេខ​សម្គាល់ៈ​ 180904053​ និង​គ្រាប់កាំភ្លើង​ ០៤​គ្រាប់​ ដែល​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​ក្នុង​ថូរ​ផ្កា​ក្នុង​បរិវេណ ​ផ្ទះសំណាក់​ រីឯ​បង់​កាំភ្លើង​ ជនសង្ស័យ​បាន​បោះចោល​ ក្នុង​ទឹក​ព្រែក​ មុន​ពេល​សមត្ថកិច្ច​ យើង​ឃាត់ខ្លួន​ ។​

​ជនសង្ស័យ​ឈ្មោះ​ XIAO​ DI​ KUN​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​ទិញ​-​លក់​ឥ​វ៉ា​ន់​មួយ​ទឹក​ លិខិតឆ្លងដែន​ (​មិន​យក​ជាប់​ខ្លួន​)​ ស្នាក់​នៅ​ ភូមិ​៦​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​៖​ អាវុធ​ខ្លី​ ០១​ ដើម​ ម៉ាក​ RETAY​ X​ Pro​ ពណ៌​ខ្មៅ​ មាន​លេខ​សម្គាល់ៈ​ 180904053​ -​គ្រាប់កាំភ្លើង​ ០៤​គ្រាប់​ ។​

​ ចំពោះ​ជនសង្ស័យ​ខាងលើ​ កម្លាំង​សមត្ថកិច្ច​បាន​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ ៕