ភ្នំពេញ៖ បុរសម្នាក់ត្រូវ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរ ក្របួចជនសង្ស័យម្នាក់ពីបទករណីលួច (ម៉ូតូ)។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចកើតហេតុៈផ្លូវជាតិលេខ១ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សុទ្ធ ចេង ភេទប្រុស អាយុ ៦០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្សយ័ ឈ្មោះ អោ វីនភេទប្រុសអាយុ ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ឃាត់ខ្លួន)។
សំភារៈចាប់យក :ម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេភ្នំពេញ1BW.0149 ផលិតឆ្នាំ២០១០ធុងហ្គាស់០១ ពណ៌បៃតង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុទ្ធ ចេង ភេទប្រុស បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BW.0149 ផលិតឆ្នាំ២០១០ ដឹកធុងហ្គាស់០១ យកមកបញ្ចូលហ្គាស់នៅចំនុចភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលបញ្ចូលរួចក៍បានជិះម៉ូតូត្រឡប់មកផ្ទះវិញពេលជិះមកដល់ចំនុចមុខស្ថានីយ៍ប្រេងឥន្ថនៈសូគីមុិច ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៍បានឈប់ម៉ូតូ រួចបានទុកសោរនៅនឹងម៉ូតូ ហើយចុះដើរទៅនិយាយជាមួយអ្នកស្គាល់គ្នា (ចំងាយពីម៉ូតូប្រហែល៥ ម៉ែត្រ ) និយាយគ្នាពីរឿងធ្វើបុណ្យ ពេលកំពង់និយាយស្រាប់តែ ងាកមកមើលម៉ូតូ ក៍ឃើញឈ្មោះ អោ វីន ភេទប្រុស (ជនសង្ស័យ) បានឡើងជិះម៉ូតូ របស់ខ្លួនចេញបានចំងាយ ប្រហែល០៣ម៉ែត្រ ឃើញដូច្នេះក៍បានស្រែកថាចោលៗ ពេលនោះប្រជាពលរដ្ឋដែលរស់នៅនៅជិតកន្លែងកើតហេតុបាននាំគ្នាជួយដេញ នឹងចាប់បាននៅចំនុចមុខវត្តដីឥដ្ឋ ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីបានទទួលបណ្តឹង ភ្លាមកំលាំងប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះអោ វីន ភេទប្រុស បានឆ្លើយសារភាពថាខ្លួនពិត ជាបានធ្វើសកម្មភាព លួចម៉ូតូពិតមែន ។ហើយជនសង្ស័យ ខាងលើ ធ្លាប់ជាប់ពន្ធធនាគាម្តង រួចមកហើយ ពីបទ ឆក់ (ខ្សែក) និងបានប្រើប្រាស់គ្រឿងញៀន ។
ក្រោយពីបានសួរនាំ រួចកម្លាំងសមត្ថកិច្ចនគបាលរដ្ឋបាលគគីរបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ៕