ភ្នំពេញ ៖ កម្មករបូមខ្សាច់ម្នាក់បានស្លាប់ភ្លាមៗ នៅក្នុងរណ្តៅខ្សាច់ បន្ទាប់ពីខ្សាច់បានបាក់សង្កត់លើ ក្នុងពេលដែលកម្មករូបនេះ បានបូមខ្សាច់ចេញពីរណ្តៅ ខ្សាច់មកដាក់ខាងលើ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

