ភ្នំពេញ៖ ក្នុងកាលៈទេសៈជំងឺកូវីដ១៩ កំពុងតែវាយប្រហារនោះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើង នូវពាក្យស្លោកមួយបានពោលថា “អ្នកហានស្បែកដាច អ្នកខ្លាចស្បែកស្វិត” ។
ទាក់ទងនឹងពាក្យស្លោកនេះដែរ លោក ពេជ្រ ស្រស់ បានពន្យល់តាមហ្វេសប៊ុក កាលពី ៨ម៉ោងមុនថា «អ្នកហានស្បែកដាច អ្នកខ្លាចស្បែកស្វិត» គឺមានន័យថា បើនរណាហ៊ានមិនអនាម័យ ជាប្រចាំនិងមិនពាក់ម៉ាស់នៅពេលចេញក្រៅ ហើយមិនរក្សាគម្លាតគ្នា ព្រមទាំងទៅក្នុងហ្វូងមនុស្សច្រើន គឺថាអ្នកនឹងងាយឆ្លងមេរោគ COVID-19 គឺស្បែកដាចហើយ ប៉ុន្តែនរណាខ្លាច ដោយខិតខំ
ធ្វើអនាម័យជាប្រចាំ ពាក់ម៉ាស់ជានិច្ចនៅពេលចេញក្រៅ រក្សាគម្លាតឆ្ងាយពីគ្នា និងមិនចូលទៅក្នុងហ្វូងមនុស្សច្រើនទេ គឺថាអ្នកនោះស្បែកស្វិតហើយ ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងកាលៈទេសៈមេរោគ COVID-19 កំពុងវាយប្រហារនេះ យើងគួររំលឹកពាក្យចាស់ពោលមួយថា “អ្នកហានស្បែកដាច អ្នកខ្លាចស្បែកស្វិត” ដោយនរណាហ៊ានមិនអនាម័យ ជាប្រចាំនិងមិនពាក់ម៉ាស់នៅពេលចេញក្រៅ ហើយមិនរក្សាគម្លាតគ្នា ព្រមទាំងទៅក្នុងហ្វូងមនុស្សច្រើន គឺថាអ្នកនឹងងាយឆ្លងមេរោគ COVID-19 គឺស្បែកដាចហើយ ប៉ុន្តែនរណាខ្លាច ដោយខិតខំធ្វើអនាម័យជាប្រចាំ ពាក់ម៉ាស់ជានិច្ចនៅពេលចេញក្រៅ រក្សាគម្លាតឆ្ងាយពីគ្នា និងមិនចូលទៅក្នុងហ្វូងមនុស្សច្រើនទេ គឺថាអ្នកនោះស្បែកស្វិតហើយ» ។
មេបក្សយុវជនកម្ពុជា បានគូសបញ្ជាក់ថា គ្មាននរណាម្នាក់ឈឺ និងស្លាប់ជំនួសយើងបានទេ ហើយក៏គ្មាននរណាមក ការពារជំនួសយើងបាននោះដែរ មានតែខ្លួនឯងជួយខ្លួនឯងតែប៉ុណ្ណោះ ទើបរួចផុតពីទុក្ខភ័យទាំងពួង ។