ចាស់ហើយមិនគិតវត្តវ៉ា បែរជាស្រេកឃ្លានតណ្ហា មិនគិតវ័យ

0

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ត្រូវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ស្រុកកំពង់ត្របែក ធ្វើការឃាត់ខ្លួន កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធករណី ចាប់រំលោភក្មេងស្រី អាយុ១០ឆ្នាំ។

ការចុះឃាត់ខ្លួននេះ ធ្វើឡើងក្រោយ ទទួលពាក្យបណ្តឹង ពីឈ្មោះ សែ រ៉ា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិ រការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ជាម្តាយបង្កើតជនរងគ្រោះ)
បានប្តឹងទៅលើឈ្មោះ រត្ន័ យ៉ាន់ ភេទប្រុស អាយុ ៧៦ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ថាបានចាប់រំលោភសេព សន្ថវះ លើកូនស្រី ឈ្មោះ កាក់ ចន្ធីអាយុ ១០ឆ្នាំ ។

ប្រភពព័ត៌មាន បានអោយដឹងថា ជនសង្ស័យមានឈ្មោះ រត្ន័ យ៉ាន់ អាយុ ៧៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ រការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានចាប់រំលោក ក្មេងស្រីអាយុ១០ឆ្នាំ បានសំរេច ២ដង នៅស្រុកកំពង់ត្របែក។

ក្រោយពីធ្វើការស្តាប់ចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តចាប់រំលោភ សេពសន្ថវ ទៅលើក្មេងស្រីឈ្មោះ កាក់ ចន្ធី បានសំរេចចំនួន០២ដង ពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បី កសាងសំណុំរឿងតាមនិតិវិធី ។