ភ្នំពេញ៖ រកឃើញអ្នកវិជ្ជមាន មេរោគកូវីដ១៩ ចំនួន ២នាក់ នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់របស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ តាមហ្វេសប៊ុកនៅមុននេះបន្តិច ។
អ្នកជំងឺទាំង ២នាក់នោះរួមមាន៖ ១-បុរសជនជាតិខ្មែរម្នាក់ អាយុ៤១ឆ្នាំ រស់នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២។ ២-បុរសជនជាតិចិនម្នាក់ អាយុ៣៦ឆ្នាំ រស់នៅអាគារ secret garden camko ប្លុកកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ។
បច្ចុប្បន្ននេះ អ្នកជំងឺទាំង ២នាក់នេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ចំណែកឯកន្លែងស្នាក់នៅទាំង ២ទីតាំងខាងលើ ត្រូវបានបិទមិនឲ្យមានការចេញ ចូលជាសាធារណៈឡើយ ៕






