ភ្នំពេញ៖ យុវតី ៣នាក់ ជិះម៉ូតូឌុបគ្នាសុខៗ ស្រាប់តែជ្រុលទៅបុកគល់ឈើ បណ្តាលស្លាប់ម្នាក់ និង ២នាក់ទៀត ជាអ្នករួមដំណើររងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងនៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិពើក ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលបើកម៉ូតូ បុកគល់ឈើស្លាប់មានឈ្មោះ ជា ឈុនហ៊ាង អាយុ១៥ឆ្នាំ និងយុវតីរងគ្រោះ ២នាក់ទៀត ដែលបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះមានឈ្មោះ ម៉ក ចរិយា និងម្នាក់ទៀតឈ្មោះ ថន ធារ៉ា អាយុ ១៦ឆ្នាំ ។ ជនរងគ្រោះមានទីលំនៅក្នុងឃុំដារ ស្រុកមេមត់ ៕


