មន្ត្រីយោធាម្នាក់ស្រវឹងស្រា ជិះម៉ូតូលឿន ដួលបោកក្បាលស្លាប់ភ្លាមៗ 

0

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីយោធា ផឹស៊ីស្រវឹង រួចក៏ជិះម៉ូតូក្នុងល្បឿនលឿន ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដោយឲ្យខ្លួនឯង បណ្តាលឲ្យដួលបោកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ ។ ករណីនេះកើតឡើងកាលពីម៉ោង ៣ទៀបភ្លឺចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

ជនរងគ្រោះមានឈ្មោះ ចាន់ សុធី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរយោធា រស់នៅភូមិថ្មី ឃុំតានូ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ពាក់ផ្លាកលេខ ស្វាយរៀង 1G-0043 ៕