ភ្នំពេញ៖ កម្លាំងនគរបាល បានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ២នាក់ នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ រួមមាន៖ ឈ្មោះ វិន វី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិទួលសេរី ឃុំទួលព្រិច ស្រុកអង្គស្នួល និងឈ្មោះ សាំ ស៊ីនិត ភេទ ស្រី អាយុ ២៩ឆ្នាំ នៅភូមិគោកឃ្មុំ ឃុំឆ្កែកូន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះ ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ១០កញ្ចប់, ម៉ូតូ១គ្រឿងនិង ទូរស័ព្ទដៃ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕


