កីឡាករ Cristiano Ronaldo និងមិត្តស្រី Georgina Rodriguez បានបញ្ជូនសត្វឆ្មាជាទីស្រឡាញ់របស់ខ្លួន ដែលមានឈ្មោះថា Pepe ដែលមានតំម្លៃ ២,៦០០ផោន ជាសត្វឆ្មាកម្រមានតែប្រាំបីក្បាលប៉ុណ្ណោះ នៅលើលោក ទៅកាន់មន្ទីរពេទ្យ នៅក្នុងប្រទេសអេស្ប៉ាញ។
Ronaldo និងមិត្តស្រី Georgina បានចិញ្ចឹមបីបាច់លើសពីពីរឆ្នាំទៅហើយ និងត្រូវបានឡានបុក ក្រោយវាបានរត់ចេញពីផ្ទះ នៅទីក្រុង Turin នៃប្រទេសអុីតាលី ដែលជាទីតាំងស្នាក់នៅរបស់ Ronaldo។
Pepe ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ នៅក្នុងប្រទេសអេស្ប៉ាញ ដោយធ្វើដំណើរតាមរយៈ យន្តហោះពិសេសផ្ទាល់ខ្លួន៕