Home សង្គម ក្រសួងមហាផ្ទៃ បណ្តេញជនជាតិចិន នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា

ក្រសួងមហាផ្ទៃ បណ្តេញជនជាតិចិន នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា

0

ភ្នំពេញ៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបណ្តេញលោក Shen Kaidong ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជានិងហាមចូលកម្ពុជាទៀត ក្រោយផ្សព្វផ្សាយបំភ្លៃការពិតថា កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន។

ជាមួយគ្នានោះក្រសួងព័ត៌មាន ក៏បានសម្រេចដកហូតអាជា្ញប័ណ្ណ ការបើកអាជីវកម្មរបស់កាសែត Angkor Today បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានបំភ្លៃថា កម្ពុជាលក់វ៉ាក់សាំងរបស់មិត្តចិន ៕

Previous articleពុទ្ធោ! មន្រ្តីអគ្គីភ័យម្នាក់ របួសពេលជួយពន្លត់ភ្លើង ឆេះសិប្បកម្មឡឥដ្ឋ នៅសង្កាត់ស្វាយប៉ាក
Next articleមូលហេតុដែលក្រសួងសុខាភិបាល មិនចាត់បញ្ចូលជនជាតិចិនមានវីរុសកូវីដ១៩ នៅព្រះសីហនុ ទៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ