ភ្នំពេញ៖ បុរសជាជនជាតិរុស្ស៊ី ម្នាក់យកដបស្រាបៀរ គប់បណ្តាលឲ្យបែកកញ្ចក់ហាង ស្រាប់តែត្រូវអ្នកធ្វើការក្នុងហាង the tendoor យកច្រវ៉ាក់ដែកវាយបណ្ដាលឲ្យ បែកក្បាលហូរឈាម ។
នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ករណីហិង្សា ដោយចេតនា យកច្រវ៉ាក់វាយបណ្តាលឲ្យ បែកក្បាលនោះ បង្កឡើងដោយឈ្មោះ គឹម សាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកភោជនីដ្ឋាន the tendoor ជនជាតិខ្មែរ ស្នាក់ផ្ទះ១៦៩ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ ចំណែកជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណទេ ជាជនជាតិរុស្ស៊ី ត្រូវបានមិត្តភក្តិ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕


