Home សង្គម ក្ដៅៗ! បញ្ជូនមនុស្សជិត ៥០នាក់ ទៅធ្វើចត្តាឡីស័ក ក្រោយពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ឆ្លងកូវីដ១៩ មកលេងស្រុកកំណើត

ក្ដៅៗ! បញ្ជូនមនុស្សជិត ៥០នាក់ ទៅធ្វើចត្តាឡីស័ក ក្រោយពាក់ព័ន្ធជាមួយប្ដីប្រពន្ធ ឆ្លងកូវីដ១៩ មកលេងស្រុកកំណើត

0

ភ្នំពេញ៖ បមនុស្សជិត ៥០នាក់ ដែលពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលជាមួយប្ដីប្រពន្ធ១គូ ដែលវិជ្ជមានកូវីដ១៩ មកលេងស្រុកកំណើត ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញស្រុកពារាំង ដឹកបញ្ជូនទៅធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង ។

លោកវេជ្ជបណ្ឌិត ហួត កល្យាណ ប្រធាន OD ស្រុកពារាំង បានថ្លែងប្រាប់នៅព្រឹកទី២៥ កុម្ភៈនេះថា ពិតជាមានប្ដីប្រពន្ធ ២នាក់ ដែលផ្ទុកកូវីដ១៩ បានមកលេងស្រុកប្រាដកមែន ។

លោកបន្តថា តាមការសាកសួរព័ត៌មាន មុនដំបូងប្ដីប្រពន្ធរូបនោះ មានអាការៈមិនស្រួលខ្លួនក្ដីក្អក ដោយសង្ស័យពួកគេ ក៍បានហៅគ្រូពេទ្យនៅភ្នំពេញ ដើម្បីមកយកសំណាកពួកខ្លួន ទៅពិនិត្យ រួចទុកលេខទូរស័ព្ទនៅគ្រូពេទ្យ ។

បន្ទាប់មកនៅថ្ងៃទី២៤ កុម្ភៈ ប្ដីប្រពន្ធនោះ បានជិៈកង់បីឥណ្ឌា មកលេងស្រុកកំណើត នៅភូមិជំនិច ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងនោះ ក៍មានអ្នកជិតខាងបងប្អូន មកលេងនិងសួរសុខទុក្ខផងដែរ លុះក្រោយមកទៀតស្រាប់តែ ក្រុមគ្រូពេទ្យនៅភ្នំពេញ។ បានទូរស័ព្ទមកពួកគេថា លទ្ធផលវិជ្ជមានកូវីដ១៩ ទើបពួកគេចេញពីផ្ទះវិលត្រឡប់ ទៅព្យាបាលនៅភ្នំពេញតែម្ដងទៅ។ ព្រោះតែបែបនេះទើបអាជ្ញាធរ ដើររកអ្នកពាក់ព័ន្ធដើម្បីដឹកយក ទៅធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង។

លោក ថេង ប៊ុនឡេង នាយប៉ុស្តិ៍កំពង់ពពិល ស្រុកពារាំង បានថ្លែងថា មនុស្សជិត៥០នាក់ហើយ ទាំងអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលគឺត្រូវបានប្រមែរប្រមូល ទៅធ្វៀចត្តាឡីស័កនៅព្រៃវែង ៕

Previous articleកុំចេះតែហ៊ាន! ជនជាតិរុស្ស៊ី យកដបស្រាគប់បំបែកកញ្ចក់ហាង ត្រូវបុគ្គលិកម្នាក់ទាញច្រវ៉ាក់ដែក ដេញវាយបែកក្បាលហូរឈាមស្រោចខ្លួន
Next articleក្មេងប្រុសម្នាក់ ដោតម៉ូទ័របូមទឹកមិនប្រយ័ត្ន ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់