Home សង្គម បិទសាលារដ្ឋ និងឯកជន នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ២សប្តាហ៍

បិទសាលារដ្ឋ និងឯកជន នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ២សប្តាហ៍

0

ភ្នំពេញ៖ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍ នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ កាលពីថ្ងៃទី២៤ កុម្ភៈ បានដឹងបន្តថា គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រសួងបានប្រាប់ទៅមន្ទីរអប់រំ ខេត្តព្រះសីហនុ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

Previous articleឃាត់ខ្លួនពលករខ្មែរ ៧នាក់ ទើបឆ្លងដែនមកពីថៃ ហើយគេចវេះពីការធ្វើចត្តាឡីស័ក
Next articleកុំចេះតែហ៊ាន! ជនជាតិរុស្ស៊ី យកដបស្រាគប់បំបែកកញ្ចក់ហាង ត្រូវបុគ្គលិកម្នាក់ទាញច្រវ៉ាក់ដែក ដេញវាយបែកក្បាលហូរឈាមស្រោចខ្លួន