ភ្នំពេញ៖ រថយន្តធុនធំសណ្តោងរ៉ឺម៉ក ពណ៌សពាក់ផ្លាកលេខភ្នំពេញ ៣E.៤៦០៧ និងរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ ៤A.៥២២០ ដឹកស៊ីម៉ងត៍ចុះចំណោត ប្រើប្រាស់ល្បឿនលឿន ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ ។
ករណីនេះកើតឡើង កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤៨ ក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។
បើតាមមន្រ្តីនគរបាលខេត្តកោះកុង បានឲ្យដឹងថា អ្នកបើកបរ ឈ្មោះ ពៅ ពន្លឺ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ រងរបួសបាក់ជើងខាងស្តាំ។ ក្រោយកើតហេតុ សមត្ថកិច្ចបានជួយសង្រ្គោះ អ្នករបួសទៅសង្រ្គោះ ទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងផងដែរ ៕