ភ្នំពេញ៖ បើតាមព័ត៌មានបឋម បានឲ្យដឹងថា មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យក្រឡាប់ ត្រាក់ទ័រ សង្កត់បុរសស្លាប់ម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីម៉ោង ១២៖១៤ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវអាស៊ាន ខាងលើស្ពានកាកុតប្រហែល ១គីឡូ ស្ថិតក្នុងភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

