ភ្នំពេញ ៖ ស្ត្រីជាជនសង្ស័យក្នុងមុខសញ្ញា ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាល ស្រុកបាណន់ឃាត់ខ្លួនបាន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥និង៤៥នាទី ត្រង់ចំណុចភូមិអន្លក់កោង ឃុំឈើទាល ស្រុកបាណន់ ។
តាមការរាយការណ៍ ពីសមត្ថកិច្ចបានអោយដឹងថា មានស្ត្រីចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ចូលផ្ទះឈ្មោះ ហែម ប្រម ភេទស្រី អាយុ៨៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ នារីវ័យក្មេងម្នាក់ បានចូលជួបជាមួយម្ចាស់ផ្ទះ កំពុងនៅម្នាក់ឯង ហើយនាំទៅខាងក្រោយផ្ទះដើម្បីរកទិញម្រះព្រៅ ចំណែកស្ត្រីវ័យ ចំណាស់ម្នាក់ទៀត បានចូលទៅក្នុងផ្ទះជនរងគ្រោះ។ ខណៈនោះមានអ្នកជិតខាងម្នាក់ឃើញ អ្នកទិញម្រះព្រៅនោះ ចំឡែកក៏សួរនាំ និងបានមកមើលផ្ទះខាងមុខ ឃើញជនម្នាក់ទៀត កំពុងរុះរើកំប៉ុង ក្នុងផ្ទះខាងមុខ ហើយបានស្រែកឆោឡោឡើង ទើបធ្វើអោយនគរបាល ដែលឈរជើងជិត នោះឃាត់ខ្លួនបាន រួមទាំងម៉ូតូធ្វើសកម្មភាព ១គ្រឿង ។
ជនសង្ស័យមានឈ្មោះ យ៉ែម មុំ ហៅ នី ហៅ វ៉ាន់ អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំក្បាលស្ពាន ស្រុកមិនស្គាល់ ខេត្តបន្ទាយមានជ័យ (សាវតា ចេង វ៉ាន់ នៅភូមិសែសិន ឃុំព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានមានជ័យ) និងឈ្មោះ ស គីមលី ហៅ អាលី អាយុ៣៣ឆ្នាំ ស្រុកកំណើតនៅបន្ទាយមានជ័យ បច្ចុប្បន្មស្នាក់នៅ ធ្វើការនៅរោងចក្រ កាត់ដេរនៅភ្នំពេញ ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួន មកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសួរចម្លើយកសងសំណុំរឿង អនុវត្តតាមផ្លូវច្បាប់ ៕