Lewandowski បំបែកកំណត់ត្រារបស់ Raul និងធ្វើបាននៅក្រោមតែ Messi និង CR7 ប៉ុណ្ណោះ

0

១គ្រាប់ដែលកីឡាករងន្តរជាតិប៉ូឡូញ Lewandowski ធ្វើបានកាលពីយប់មិញ គឺពិតជាអស្ចារ្យនិងងាយស្រួលមែនទែន ដោយអាចរត់ដាច់ចេញពីខ្សែការពារ និងអ្នកចាំទីរបស់ Lazio កីឡាករ Pepe Reina ស៊ុតបញ្ចូលទីជួយឲ្យ Bayern Munich យកឈ្នះងាយៗក្នុងវគ្គ១៦ក្រុមចុងក្រោយ Champion League។

ក្រោយការប្រកួតយប់មិញនេះផងដែរកីឡាករ Lewandowski តារាឆ្នើមរបស់ Bayern Munich រូបនេះបានក្លាយទៅជាកីឡាករ ដែលអាចស៊ុតបញ្ចូលទីច្រើនបំផុតទី៣ នៅព្រឹត្តិការណ៍ Champion League
ឈរពីលើអតីតកីឡាករខ្សែប្រយុទ្ធ Raul និងឈរពីក្រោយតែកីឡាករ Messi និង CR7ប៉ុណ្ណោះ។

Lewandowski រកបានសរុបដល់ទៅ៧២គ្រាប់ហើយ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុប ឈរពីក្រោយកីឡាករLionel Messi ដែលស៊ុតបាន១១៩គ្រាប់និង Cristiano Ronaldo ដែលស៊ុតបាន
១៣៤គ្រាប់។

ក្នុងការប្រកួតជ័យជំនះក្នុងលទ្ធផល ៤ទល់នឹង១ នោះផងដែរកីឡាករ musiala ក៏បានបំបែកកំណត់ត្រា ដែលអាចស៊ុតបញ្ចូលទីក្នុងវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ Bayern Munich ផងដែរត្រឹមតែ១៧ឆ្នាំ៕

ប្រែសម្រួល៖ Lee