ភ្នំពេញ៖ ថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០២១ មានពលករខ្មែរ២នាក់ ប្រថុយជីវិតលូនក្នុងលូប្រវែងប្រហែល៣០០ម៉ែត្រ ចូលអូរព្រំដែន ត្រូវកំលាំងវរសេនាតូចលេខ៥៣៤ កងពល53 ចាប់បានប្រគល់ជូននគរបាលព្រំដែន ច្រកចាន់គីរី ស្រុកកំរៀង ។
តាមរយៈ បណ្ដាញ សង្គមហ្វេសប៊ុករបស់ខ្លួន លោក សេង ធារិន មេបញ្ជាការ រង យោធភូមិភាគទី៥ ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ អំពាវនាវ សូមបងប្អូនពលករកុំយកជីវិតមកធ្វើរបៀបនេះ ត្រូវចូលតាមច្រកត្រង់ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ៕




