ភ្នំពេញ៖ កម្មករសំណង់ម្នាក់ធ្វើការនៅដារាសាគរ ស្រុកគីរីសាគរ ខេត្តកោះកុង បានហូបត្រីក្រពតបណ្តាលឲ្យពុលស្លាប់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះមានអការៈពុលត្រីក្រពត នៅវេលាម៉ោង៣និង៥៨នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្ញីមាស តែដោយសារមានសភាពធ្ងន់ធ្ងរ ជនរងគ្រោះបានស្លាប់នៅវេលាម៉ោង៤និង៣៨នាទីព្រឹកថ្ងៃដដែល ។
ជនរងគ្រោះ សាន សុខចាប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្រុកកំណើត និងលំនៅបច្នុប្បន្នភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
បច្ចុប្បន្ន សពជនរងគ្រោះបានយកទៅតម្កល់ទុកនៅវត្តគិរីតេជោ(វត្តកូនកុក) ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕