ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងថា ការលាងដៃនឹងអាកុលឬសាប៊ូ និងរក្សាគម្លាត ចម្ងាយពីគ្នា១ម៉ែត្រកន្លះ គឺវាមិនមែនជាកិច្ចការ លំបាកនោះទេ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមមហ្វេសប៊ុក លោកពេជ្រ ស្រស់ ក៏សូមបងប្អូនចូលរួមអនុវត្តឲ្យ បានគ្រប់គ្នា ដើម្បីកុំឲ្យមានការឆ្លងនូវមេរោគ COVID-19មានសភាពធ្ងន់ធ្ងរជាងនេះទៀត។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩៣ នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤៧៥ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន ១១៦ នាក់ (គ្មានអ្នកស្លាប់)៕