ភ្នំពេញ៖ ឃើញដឹកឫស្សីច្រងេងច្រងាងពេក មន្ត្រីមមូលដ្ឋានម្នាក់ ទៅប្រាប់ឲ្យរៀបចំសណ្ដាប់ធ្នាប់ មានអីអ្នកដឹកបត់វេវ ចុងឬស្សីវាត់ត្រូវភ្នែក ស្ទើរតែពិការ ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ប្រជាជនខេត្តព្រះសីហនុ បានសរសេរនៅថ្ងៃទី២០ កុម្ភៈនេះថា «ស្ទើរតែពិការភ្នែកមន្ត្រីមមូលដ្ឋានម្នាក់ ដោយសារ តែការរៀបចំសណ្ដាប់ធ្នាប់ ។ ដោយឃើញការដឹកឬស្សី ច្រងេងច្រងាងពេក គាត់បញ្ជារៀបចំ អ្នកដឹកបត់វេវ ចុងឬស្សី វាត់ត្រូវភ្នែកគាត់ ។ អរគុណគ្រូពេទ្យ អង្គការខេត្តតាកែវ ជួយព្យាបាលទាន់» ។





