ភ្នំពេញ៖ បើតាមព័ត៌មានបន្ថែម បានអោយដឹងថា ករណីដាច់ចរន្តអគ្គិសនី នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលមកភ្លើងឆេះព្រៃ ឆាឆេះដើមឈើនៅម្ខាងផ្លូវ ពីខ្សែបណ្ដាញប្រហែល៥០ម៉ែត្រ រលំមកប៉ះខ្សែបណ្ដាញ ធ្វើឲ្យរបូតខ្សែ ចំនួនបីប្រលោះ នៅចំណុចស្ទឹងកាច ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បញ្ហានេះក្រុមការងារបច្ចេកទេស បាន ភ្ជាប់ចរន្តជូនអតិថិជនប្រេីប្រាស់ឡើងវិញ នៅវេលាម៉ោង ០៥:០០នាទី ។


