ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១នាក់ ជាស្រ្តីជនជាតិចិន ស្នាក់នៅសណ្ធាគារមួយក្នុងរាជធានីភ្នំពេញ ខណៈដែលគ្មានអ្នកជាសះស្បើយ។
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៨៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៤៧០នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន១៤នាក់ (គ្មានអ្នកស្លាប់)៕

