ភ្នំពេញ៖ ផ្ទះជួលចំនួន៦ខ្នង ត្រូវបានឆេះអស់ទាំងស្រុង នៅជិតវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា រ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោង១១:៤០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
បើតាមការសន្និដ្ឋាន ជាជំហានដំបូង នៃការឆាបឆេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង ហើយក្នុងហេតុការណ៍នេះកម្លាំងជំនាញ ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ២២គ្រឿង ដេីម្បីបាញ់អន្តរាគមន៍។


