អស់យោបល់! ចាប់ខ្លួនអ្នកជំនាញ៣នាក់ ក្រោយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ពលរដ្ឋ នៅខ្នងភ្នំគូលែន

0

ភ្នំពេញ៖ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងនគរបាលនៃស្រុកស្វាយលើ ចុះស្រាវជ្រាវករណីលួចទ្រព្យសម្បត្តិ របស់ពលរដ្ឋនៅលើខ្នងភ្នំគូលែន ដោយឃាត់ខ្លួនបានក្រុមចោរបានចំនួន៣នាក់។ ការឃាត់ខ្លួននេះធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅលើខ្នងងភ្នំគូលែន ក្នុងភូមិព្រះអង្គរធំ ឃុំ ខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយលើ នឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ចុះស្រាវជ្រាវស៊ើបអង្កេត ករណីអំពើលួច (យកកាបូបប្រាក់នឹង គ្រឿងអលង្កា) កើតហេតុនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំនុចកើតហេតុ តុលក់ផ្លែដូង ភូមិ ព្រះអង្គរធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកបន្តថាក្រោយពី កម្លាំងនគរបាលជំនាញ បានកំណត់មុខសញ្ញា និងបាននាំឈ្មោះសារឿន មករា ភេទប្រុស អាយុ១១ឆ្នាំ, ឈ្មោះ ឡិក លាង ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ស៊ុយ ចិន្ដា ភេទស្រី អាយុ១៩ឆ្នាំ មកសួរនាំនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលខ្នងភ្នំ ក្រោយពីស្រង់ចម្លើយរួច ឈ្មោះ សារឿន មករា បានសារភាពថារូបខ្លួន ត្រូវបានម្ដាយបង្កើតឈ្មោះ ទិត្យ ណាក់បានបញ្ជាឲ្យទៅលួចកាបូប ដាក់ប្រាក់របស់តាលក់ផ្លែដូង(ឈ្មោះ លឹម មុត) ហើយរូបខ្លួន ក៏បានធ្វើធ្វើសកម្មភាពលួចយកកាបូបនោះបានសម្រេច ហើយរត់ឡើងទៅផ្លូវខាងលើ លាក់ទុកកាបូបនៅគំនរសំបកផ្លែដូង តាមផ្លូវចុះទៅទឹកធ្លាក់ រូបគេក៏គេចខ្លួនបាត់ទៅ ហើយនៅក្នុងសកម្មភាពដែលឈ្មោះ សារឿន មករា បានធ្វើសកម្មភាព ឈ្មោះ ឡិក លាង និងប្រពន្ធឈ្មោះ ស៊ុយ ចិន្ដា ដែលត្រូវកូនបង្កើតនឹងកូនប្រសារ របស់ឈ្មោះ ទិត្យ ណាក់។ រហូតដល់ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៦នឹង៣០នាទីព្រឹកពេលស្ងាត់ ទើបឈ្មោះ សារឿន មករា បានយកកាបូបនឹងសម្ភារដែលមានក្នុងនោះ(ខ្សែកចំនួនពីរខ្សែរចិញ្ចៀន មួយវង់ នឹងប្រាក់មួយចំនួន) ដែលខ្លួនលួចបាននោះយកទៅឲ្យម្តាយទុក ហើយពេលកម្លាំងសមត្ថកិច្ចបាននាំឈ្មោះ សារឿន មករា និងម្តាយឈ្មោះ ទិត្យ ណាក់ ទៅឆែកផ្ទះឃើញ ប្រាក់រៀលចំនួន ៨០០០០០រៀល (ប៉ែតសិបម៉ឺន)រៀល ហើយ បានយកខ្សែកចំនួនពីរខ្សែ បន្តោងរូបព្រះមួយអង្គ និងចិញ្ចៀនសញ្ញា ត្រាមួយវង់យកទៅលាក់ទុកនៅចំការ ក្រោយផ្ទះ។

លោកបន្ថែមថា ករណីនេះកម្លាំងនគរបាលជំនាញបានដកហូត សម្ភារៈវត្ថុតាងទាំងអស់ខាងលើរួមមាន៖១-ខ្សែកធ្វើអំពីលោហៈធាតុ ពណ៌លឿង ចំនួនមួយខ្សែទម្ងន់១០ជី មានប្រវែង ៥៩សម។ ២- ខ្សែកធ្វើអំពើលោហៈធាតុពណ៌លឿងចំនួនមួយខ្សែទម្ងន់១០ជីនឹងបន្តោងរូបព្រះទម្ងន់៧ជី មួយអង្គរ មានប្រវែង ៦៣ សមទាំងបន្តោងរូបព្រះមួយ។៣- ចិញ្ចៀនធ្វើអំពីលោហៈធាតុពណ៌លឿងទម្ងន់៨ជី(ចិញ្ចៀនរូបត្រា)មួយវង់ ។ ៤-ប័ណ្ណសំគាល់ យានយន្ត (កាត់គ្រី)មួយសន្លឹកសោរម៉ូតូ ចំនួនមួយគ្រាប់។៥-ប្រាក់រៀលចំនួន៨០ ០០០០រៀល(ប៉ែតសិបម៉ឺន)រៀល ។ ៦-ស្ទិកខរ៍ (កូនបាស)ចំនួនមួយ ។ ៧-កាបូប ស្ពាយចំហៀង ពណ៌ខ្មៅចំនួនមួយ។

ចំពោះសម្ភារវត្ថុតាង ខាងលើ សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះ ឈ្មោះ លឹម មុត វិញ។ ដោយឡែក ជនសង្ស័យ ឈ្មោះ សារឿន មករា ភេទប្រុស អាយុ១១ឆ្នាំ ដែលជាអនីតិជនអាយុ១១ឆ្នាំ កម្លាំងយើងបានធ្វើកិច្ចសន្យានឹងឲ្យ ឪពុក ធានាត្រឡប់ទៅផ្ទះវិញ។ ចំពោះជនសង្ស័យទាំងបីនាក់ ខាងលើកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕