ដើម្បីជីវភាពគ្រួសារ ! សន្តិសុខម្នាក់ ប្រឹងធ្វើការរហូតគាំងបេះដូង ស្លាប់លេីកៅអី

0

ភ្នំពេញ៖ ដើម្បីជីវភាពគ្រួសារ  បុរសជាសន្តិសុខរបស់ក្រុមហ៊ុន KPS ម្នាក់ប្រឹងធ្វើការរហូតដល់គាំងបេះដូង ស្លាប់នៅនឹងកន្លែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំនុចផ្សារ YT តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានអោយដឹងថា សពជនរងគ្រោះ  មានឈ្មោះ ស្រី ឡុង ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុន KPS ស្នាក់នៅផ្ទះជួល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

យោងតាមការបំភ្លឺពីឈ្មោះ លី ថៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ សន្តិសុខដូចគ្នាបានឲ្យដឹងថា៖ នៅវេលាម៉ោង២២:០០នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ខ្ញុំបានឃេីញ ជនរងគ្រោះអង្គុយយាម នៅផ្សារ YT ជាធម្មតា ហើយខ្ញុំក៏ដេកបាត់ទៅ លុះដល់ម៉ោង០៥:០០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខ្ញុំបានឃេីញជនរងគ្រោះ ដេីរចេញមកមុខផ្សារ បន្តិចក្រោយមកក៏ដេីរ ទៅក្រោយផ្សារវិញ រហូតដល់ម៉ោងកេីតហេតុ ខាងលេីខ្ញុំក៏ដេីរទៅបេីកផ្សារ YT ក៏ឃើញជនរងគ្រោះអង្គុយលេីបង់ ខ្ញុំក៏បានដាស់ជនរងគ្រោះ តែមិនព្រមភ្ញាក់ទេីបដឹងថា ស្លាប់បាត់ហេីយ។

តាមការពិនិត្យនិងបញ្ជាក់ របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ជនរងគ្រោះគឺស្លាប់ ដោយសារគាំងបេះដូង ដែលបណ្តាលមកពីជំងឺ លេីសឈាម។

បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕