បុរសល្មោភកាមម្នាក់ រំលោភមិនរើសមុខ សូម្បីតែក្មេងស្រីអាយុ ៤ឆ្នាំ

0

ភ្នំពេញ៖ បុរសល្មោភកាមម្នាក់ បានចាប់រំលោភក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ ខណៈក្មេងស្រីរូបនោះ បានចូលទៅលេងក្នុងបន្ទប់ជួលរបស់ខ្លួន ។ ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួល របស់ជនសង្ស័យ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ប្រាក់ ព្រែក អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។

បើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះ បានទៅលេងបន្ទប់ជួលរបស់ជនសង្ស័យ ដោយឃើញឱកាសល្អស្ងាត់ ជនសង្ស័យក៏បានបិទទ្វារបន្ទប់ ហើយចាប់រំលោភទៅលើក្មេងស្រីរងគ្រោះតែម្ដង ខណៈនោះត្រូវបានអ្នកជិតខាងឃើញ បិទទ្វារបន្ទប់មានការសង្ស័យបានទៅមើលបន្ទប់ ក៏បានឃើញជនសង្ស័យកំពុងតែចាប់រំលោភក្មេងស្រីរងគ្រោះ ក៏ស្រែកឆោឡោ ភ្លាមនោះជនសង្ស័យមានការភ័យស្លន់ស្លោ បានស្ទុះរត់ចេញពីកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋដេញតាមរហូត ដល់វត្តមង្គលហៅវត្តព្រែកព្នៅក៏ ចាប់បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកព្នៅ យកមកសួរនាំចំណែកក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរបន្តកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕