ជំនួបរវាង​ PSG និង Barcelona ធ្វើឲ្យ Mbappe កាន់តែអស្ចារ្យ (Video)

0

ពហុកីឡដ្ឋាន Camp Nou ផ្ទះរបស់ Barcelona បានក្លាយជាកន្លែងនៃរាត្រីដ៏អស្ចារ្យ ក្នុងអាជីពបាល់ទាត់របស់ Kylian Mbappe ក្រោយជ័យជម្នះ ៤-១ ក្នុងក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយ។

សូម្បីតែកីឡាករ Lionel Messi បានជួយឲ្យក្រុមម្ចាស់ផ្ទះ នាំមុខពីការស៊ុតបាល់ប៉េណាល់ទីក៏ដោយ ក៏វាបង្ហាញថា Mbappe បានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយបកវិញយ៉ាងចាស់ដៃ ដោយម្នាក់ឯងអាចស៊ុតបំប៉ោងសំណាញ់ទីរបស់ក្រុម អ្នកមានបុណ្យរហូតដល់ ៣គ្រាប់។

កីឡាករសញ្ជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះបានបំបាក់ក្រុមម្ចាស់ផ្ទះ FC Barcelona យ៉ាងទ្រោមខ្លួន ទោះបីគ្មានវត្តមានពីNeymar និង Angel Di Maria ក៏ដោយ៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=anIJK3xQumQ