ភ្នំពេញ៖ ពលករខ្មែរម្នាក់ ជាអ្នកស្ងោរត្រីនៅប្រទេសថៃ បានលួចឆ្លងដែនតាមទូកពីខេត្តត្រាត ចូលមកតាមខេត្តកោះកុង រួចឡើងជិះតាក់ស៊ីមក ស្រុកកំណើតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែត្រូចសមត្ថកិច្ចខេត្តព្រះសីហនុ សហការណ៍ជាមួយក្រុមគ្រូពេទ្យ នាំយកទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយកន្លែង។
បុរសរូបនោះមានឈ្មោះ កា យ៉ុន អាយុ៤១ឆ្នាំ មានទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមរបាយកាណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បុរសរូបនេះបានលួចឆ្លងដែនចេញពីខេត្តត្រាត ប្រទេសថៃ តាមទូកមកដល់ព្រំប្រទល់ប្រទេសខ្មែរ ស្ថិតក្នុងខេត្តកោះកុង រួចបានឡើងតាក់ស៊ី ជិះមកដល់ផ្សារវាលរេញ មុននឹងធ្វើដំណើរបន្តទៅកាន់ផ្ទះរបស់ខ្លួន ដែលស្ថិតនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕


